khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តមន្ត្រីកំណត់ទិសដៅ និងបង្កើនប្រសិទ្ធភាពការងារឆ្នាំ២០២៦
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា នៅវិមានសាមគ្គីភាពព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំខុទ្ទកាល័យ មន្ត្រីខុទ្ទកាល័យ និងទីប្រឹក្សា ធ្វើកិច្ចសហការជាមួយដៃគូ ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដើម្បីជំរុញការផ្សព្វផ្សាយ និងគាំទ្រផលិតផលក្នុងស្រុកឱ្យបានទូលំទូលាយ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់ខុទ្ទកាល័យ។

    ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា យើងត្រូវរៀបចំផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកំណត់របៀបរបបធ្វើការងារឱ្យមានប្រសិទ្ធភាព ក្នុងគោលដៅរួមចំណែកដល់ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

    ឯកឧត្តមបណ្ឌិត ក៏បានជំរុញឱ្យបន្តសកម្មភាពគាំទ្រផលិតផលខ្មែរ និងផលិតកម្មក្នុងស្រុកឱ្យមានចីរភាពតាមរយៈ ការសម្របសម្រួល ការសហការ និងការពន្យល់លើកទឹកចិត្តបន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យមានផលិតផលខ្មែរផ្គត់ផ្គង់លើទីផ្សារគ្រប់តាមតម្រូវការរបស់អ្នកប្រើប្រាស់។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail